តើពេលនេះ អ្នកកំពុងប្រើស្បែកប្លុក ដែលមានស្រាប់នៅក្នុងប្លុកករ
ឬបានពីការទាញយកនៅលើអ៊ីនធឺណេត? ទោះបីអ្នក
ប្រើស្បែកប្លុកប្រភេទណាមួយ ក្នុងចំណោមពីរនេះក៏ដោយ
ក៏នៅតែមានជាប់ឈ្មោះដូចជា : Blogger Name (ឈ្មោះស្បែកប្លុក),
Designer (អ្នករចនាស្បែកប្លុក), URL (ដំណភ្ជាប់ទៅកាន់ Web Page
របស់គេ)។ តើលោកអ្នក ដឹងថា ស្បែកប្លុករបស់អ្នកឈ្មោះអ្វី?
រចនាដោយអ្នកណា? ហើយចង់ផ្លាស់ប្ដូរវាចេញដែរ ឬទេ?
វាមិនមែនជារឿងពិបាកនោះទេ
ដោយលោកអ្នកគ្រាន់តែអនុវត្តតាមទីងមោង
នូវជំហានងាយៗដូចខាងក្រោមនេះ នោះលោកអ្នកនឹងអាចយល់បានមួយរយ
ភាគរយមិនខាន។
+ របៀបឆែកមើលឈ្មោះប្លុក និងអ្នករចនា ៖
- កត់ត្រាចូល
Log In ក្នុងគណនី
Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ
Template >> Edit HTML (មើលរូប)
- រកមើលស្លាក
<b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា ដើម្បីពន្លាវាចេញ។ តែបើបើកមក វាពន្លាស្រាប់ នោះមិនចាំបាច់ទេ។
*** សូមមើលនៅផ្នែកខាងលើគេបង្អស់
នោះលោកអ្នកនឹងឃើញប្រហាក់ប្រហែលនិងរូបខាងក្រោមនេះ (សូមមើលរូប
និងសេចក្តីពន្យល់ខាងក្រោមនេះ) ៖
***
ពិនិត្យមើលនៅត្រង់ ៖
-----------------------------------------------
Template Name: Kampuchea-IT
(ឈ្មោះស្បែកប្លុកគឺ Kampuchea-IT)
Author: NEOU PHORS SOPORS
(អ្នករចនា NEOU PHORS SOPORS)
Theme URL: kampuchea-it.blogspot.com
(ដំណទៅកាន់គេហទំព័ររបស់អ្នករចនាស្បែកប្លុកនេះ)
-----------------------------------------------
+ របៀបកែឈ្មោះស្បែកប្លុក, អ្នករចនា, និងផ្សេងៗទៀត ៖
*** បន្ថែម ៖ ការកែឈ្មោះស្បែកប្លុក
មានសារៈសំខាន់ណាស់ បើសិនជាអ្នកមិនចង់ឲ្យនរណាម្នាក់
ប្រើប្រាស់ស្បែកប្លុកស្រដៀងគ្នាជាមួយអ្នក។
(លោកអ្នកក៏អាចលុបឈ្មោះនោះចោលផងដែរ)
- លោកអ្នកអាចកែបានទាំងអស់។ សូមមើលការឧទាហរណ៍របស់ខ្ញុំ ៖
-----------------------------------------------
Template Name: Kampuchea-IT
Author: NEOU PHORS SOPORS
Theme URL: Kampuchea-it.blogspot.com
-----------------------------------------------
-អធ្យាស្រ័យហេតុនេះ ដោយសារតែខ្ញុំបានកែវារួចហើយ គឺពុំបង្ហាញនៅ
ឈ្មោះសែ្បកប្លុក , អ្នករចនា នឹងតំណភ្ជាប់របស់ដែលគេធ្វើនោះទេ ។
-----------------------------------------------
* ពេលកែរួចហើយ លោកអ្នកគ្រាន់តែ Save Template ជាការស្រេច។
+++ បើគិតថាគន្លឹះនេះសំខាន់ សូមចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកផង!.. អរគុណ!!!